|
|
|
Lionel Messi អតីតខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ FC Barcelona ប្រហែលជាមានឱកាសតិចតួចណាស់ក្នុងការត្រឡប់មកទ្រនំចាស់វិញនេះបើតាមការបញ្ជាក់របស់ប្រធានក្លឹប Barca លោក Joan Laporta ។

លោក Laporta បានផ្តល់បទសម្ភាសន៍ជាមួយ RAC1 ថា ៖ "ខ្ញុំមិនទាន់បានទទួលដំណឹងអ្វីទាំងអស់ពី Messi ឬ ក៏ភ្នាក់ងាររបស់គេឡើយទាក់ទងនិងការត្រឡប់មកវិញរបស់គេ ។ ហើយមកទល់ពេលនេះ យើងក៏មិនចង់បង្កើតកំហុសដែលអាចធ្វើអោយប៉ះពាល់ដល់ក្លឹបដែរ "។

គួរបញ្ជាក់ថាក្លឹបអ្នកមានបុណ្យ FC Barcelona ធ្លាប់មានបញ្ហាហិរញ្ញវត្ថុដែលធ្វើអោយ Messi ត្រូវបង្ខំចិត្តផ្ទេរទៅ PSG កាលពីរដូវកាលមុន ៕
ប្រភព ៖ Fabrizio Romano
យោងតាម Sky Sports ក្លឹប Roma កំពុងពិចារណាថាតើត្រូវបញ្ចប់កិច្ចសន្យាខ្ចីជើងរបស់ Evan Ferguson ពីក្លឹប Brighton មុនពេលវាផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលឬអត់។...
អ្នកកាសែត Ben Jacobs បានប្រាប់ talkSPORT ថា Ivan Toney ទំនងជាមិនចាកចេញពីក្រុម Al Ahli នៃលីគកំពូលអារ៉ាប៊ីសាអូឌីតនៅខែក្រោយទេ។...
យោងតាមកាសែត Daily Mail ក្រុម Manchester City ត្រូវបានគេរំពឹងថានឹងទាក់ទងក្រុម Newcastle United ដើម្បីនាំយកខ្សែការពារស្លាបរបស់ពួកគេគឺ Tino Livramento។...
យោងតាមរបាយការណ៍បានឱ្យដឹងថា ខ្សែប្រយុទ្ធ Kylian Mbappé របស់ក្លឹប Real Madrid មានការសង្ស័យក្នុងការចូលរួមក្នុងការប្រកួត La Liga ចុងសប្តាហ៍ជាមួយក្រុម Alaves ដោយសារតែរបួស។...
ការស្តារនីតិសម្បទារបស់ខ្សែបម្រើ Dani Olmo របស់ក្រុម Barcelona បន្ទាប់ពីរបួសស្មាបានវិវឌ្ឍទៅមុខយ៉ាងល្អ ហើយគាត់អាចនឹងវិលត្រឡប់មកវិញនៅខែក្រោយ។...